ឱកាសពិសេស ដើម្បីក្លាយជាដេប៉ូចែកចាយនិងលក់រាយភេសជ្ជៈរបស់រិច

ចាប់ផ្តើមមុខរបរថ្មី ជាដេប៉ូលក់រាយភេសជ្ជៈជាមួយក្រុមហ៊ុនរិច ត្រឹមទឹកប្រាក់៥៥០០ដុល្លា លោកអ្នកទទួលបានអត្ថប្រយោជន៍ជាច្រើនដូចខាងក្រោម៖

ទទួលបានស្លាកយ៊ីហោផ្ទាល់ខ្លួន

ស្លាកយ៊ីហោផ្ទាល់ខ្លួន ភីវីស៊ីទំហំ 4.00M*1.20M រួមទាំងការតម្លើងស្លាកមិនគិតថ្លៃ។

ផ្តល់ជូនអត្ថប្រយោជន៍តម្លៃ

លោកអ្នកទទួលបានការផ្តល់ជូន ផលិតផលដែលមានគុណភាពខ្ពស់ តម្លៃទាបជាងទីផ្សារ ដែលអាចអោយលោកអ្នកទទួលបានប្រាក់ចំណេញខ្ពស់។

ទទួលបានផលិតផល(លក់ដាច់ខ្លាំង)ជាង៥៥០កេស

ជាមួយនឹងទឹកប្រាក់៥៥០០ដុល្លា លោកអ្នកអាចជ្រើសរើសផលិតផល ដែលលក់ដាច់ខ្លាំង រហូតដល់ជាង ៥៥០កេស ដើម្បីចាប់ផ្តើមមុខរបរថ្មីរបស់លោកអ្នក។

អត្ថិភាពក្នុងការដឹកជញ្ជូន

លោកអ្នកនឹងទទួលបាននូវអត្ថិភាពក្នុងការដឹកជញ្ជូនដល់ទីកន្លែង។

ផ្តល់ជូនការប្រើប្រាស់កម្មវិធីគ្រប់គ្រងការលក់ជំនាន់ថ្មីមិនគិតថ្លៃ (ePOS) មួយជីវិត

ប្រព័ន្ធគ្រប់គ្រងការលក់ជំនាន់ថ្មី ដែលប្រតិបត្តិការលើទូរស័ព្ទស្មាតហ្វូននិងថេប្លេត ដែលលោកអ្នកអាចគ្រប់គ្រងអាជីវកម្មបានយ៉ាងងាយស្រួល គ្រប់ទីកន្លែងនិងពេលវេលា។

  • គ្រប់គ្រងប្រាក់ចំណូលលក់ប្រចាំថ្ងៃ។
  • គ្រប់គ្រងស្តុកចេញ ស្តុកចូលនិងស្តុកក្នុងដៃ។
  • ងាយស្រួលបញ្ជូលនិងកត់ត្រាផលិតផល(តាមរយៈស្មាតហ្វូន)។
  • គ្រប់គ្រងរបាយការណ៍ជំពាក់ប្រាក់។
  • គ្រប់គ្រងអតិថិជន ដើម្បីជំរុញការលក់។
  • ត្រួតពិនិត្យរបាយការណ៍ចំណូលលក់ប្រចាំថ្ងៃនិងគណនាប្រាក់ចំណេញដោយស្វ័យប្រវត្តិ។
  • បង្កើតកម្មវិធីបញ្ចុះតម្លៃដោយស្វ័យប្រវតិ្ត។
  • បោះពុម្ភវិក័យបត្តិដោយស្វ័យប្រវត្តិ។
  • កាបូបឌីជីថល។
  • និងមានមុខងារគ្រប់គ្រងអាជីវកម្មជាច្រើនទៀត លោកអ្នកទាញទាញយកកម្មវិធីប្រើប្រាស់ដោយមិនគិតថ្លៃ

បង្កើតហ្វេសបុកផេកស្តង់ដានិងបង្រៀនអំពីរបៀបធ្វើទីផ្សារហ្វេសបុក

ហ្វេសបុកបានក្លាយជាមធ្យោបាយ ក្នុងការធ្វើទីផ្សារអនទ្បាញដ៍ពេញនិយមសម្រាប់ អាជីវកម្មគ្រប់ប្រភេទ។ ហ្វេសបុកផេកស្តង់ដា អាចជួយបង្កើនទំនុកចិត្តអតិថិជនខ្ពស់និងបង្កើនប្រាក់ចំណូលលក់។

យើងនឹងជួយលោកអ្នកបង្កើតហ្វេសបុកផេកស្តង់ដា ដោយមិនគិតថ្លៃនិងផ្តល់ជូនការបណ្តុះបណ្តាលពីរបៀបគ្រប់គ្រងផេកនិងធ្វើទីផ្សារលើបណ្តាញសង្គមមិនគិតថ្លៃ។

នីតិវិធីដំណើរការ

កក់ប្រាក់បិទទីតាំង៥០០ដុល្លា

ចុះកិច្ចសន្យាអាជីវកម្ម

តម្លើងស្លាកយ៉ីហោនិងដាក់ទំនិញជាង៥៥០កេស

ចាប់ផ្តើមដំណើរការលក់

ទំនាក់ទំនងក្រុមការងារយើង

ប្រសិនបើលោកអ្នកត្រូវការជំនួយផ្សេងៗ សូមទំនាក់ទំនងក្រុមការងារយើងតាមរយៈលេខទូរស័ព្ទ៖ 096 8818 678 (សុខគា), 010 718 678 (ចិន្តា), 093 718 678 (Sreysor).

ឬអ៊ីម៉ែលមកកាន់ partner@riich.express.

សំណួរដែលតែងសួរជាញឹកញាប់

លោកអ្នកអាចអញ្ជើញមកកាន់ការិយាល័យយើងផ្ទាល់ អាសយដ្ឋាន៖ វីទ្បាលេខ០៨ ផ្លូវលេខ០២ (បូរីភ្នំពេញថ្មី) សង្កាត់ភ្នំពេញថ្មី ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ។ ឬទំនាក់ទំនងតាមទូរស័ព្ទលេខ៖ 096 8818 678 (កញ្ញាសុខគា), 095 718 678 (កញ្ញាបូរី), 012 718 678 (កញ្ញាពិសី), 093 718 678 (កញ្ញាស្រីនី)។

ជាជំហ៊ានដំបូងយើងទទួលពាក្យ ត្រឹមរយៈចំងាយ៣៥គម ពីទីក្រុងភ្នំពេញតែប៉ុណ្ណោះ ដូច្នេះប្រសិនបើទីតាំងលោកអ្នក ស្ថិតនៅក្នុងចំងាយនេះ លោកអ្នកអាចធ្វើការដាក់ពាក្យស្នើរសុំបាន។

ជាទូរទៅ ការតម្លើងស្លាកនិងការរៀបចំដាក់ទំនិញជូន ត្រឹមរយៈពេល០៧ថ្ងៃធ្វើការតែប៉ុណ្ណោះបន្ទាប់ពី ទទួលបានការទូរទាត់។

យើងចង់អោយលោកអ្នក ស្គាល់ពីក្រុមហ៊ុនយើង ស្គាល់ពីផលិតផលនិងសេវាកម្មរបស់យើងនិងមានទំនុកចិត្តខ្ពស់មុនពេលបង្កើតមុខរបរជាមួយយើងខ្ញុំ។

យើងផ្តល់ជូននូវលក្ខខ័ណ្ឌពិសេស តម្លៃល្អឥតខ្ចោះ ព្រមអត្ថប្រយោជន៍ជាច្រើនទៀត ដូច្នេះយើងតម្រូវអោយលោកអ្នកលក់ផលិតផលយើងយ៉ាងតិច៨៥%។